Friday, September 16, 2011

របៀបដាក់ជជែកកំសាន្តលើប្លក់ Chat on Blog

ការដាក់ជជែកកំសាន្តក្នុងប្លក់ គឺជាមធ្យោបាយមួយដែលធ្វើឲ្យអ្នកទស្សនាទាំងអស់ អាចបញ្ចេញនូវវាចារបស់គេនៅក្នុងប្លក់របស់យើងយ៉ាងស្រួសបំផុត។
សូមអានដូចខាងក្រោមនេះ ៖
  1. Log in to your BLOGGER account
  2. You need to go to WWW.CBOX.WS to sign up your free own account
  3. After you have you free own account, you will want to get the HTML code to place in to you blogspot
  4. For my cbox.ws account, I can get my code from : Publish!
  5. You can see the code from this page.
  6. On your blog, click on Design.
  7. Click Add a Gadget.
  8. Choose HTML/JavaScript, click the content box and paste your code in it by pressing Ctrl+V.
  9. Save the changes.
  10. Read the instruction from this page, too. 
សូមរីករាយចំពោះ Chat Box ថ្មីរបស់អ្នក‌!!!

Wednesday, September 14, 2011

សន្និបាតយុវជនគ្រីស្ទានលើកទី៣


សន្និបាតនេះ បានធ្វើឡើងនៅថ្ងៃទី២៥»២៦ ខែសីហា ឆ្នាំ២០១១ ក្នុងបរិវេណព្រះវិហារមេតូឌីស្ទបាត់ដំបង ។


កម្មវិធីនេះ មានដូចជា ការសរសើរដំកើងព្រះ ការសិក្សាព្រះបន្ទូល ពិភាក្សាក្រុម ការលេងល្បែងកំសាន្ត រាត្រីស្រមោលស(រាត្រីទី១) និង កម្មវិធីដុតគប់ភ្លើង(រាត្រីទី២)។






Sunday, September 11, 2011

Khmer Unicode On Windows 7 + Vista 64 bit

ហេ... មានឆ្ងល់ថា ហេតុអ្វីបានជាអ្នកតម្លើង Khmer Unicode Nida មិនបាននៅលើ Windows 7 ឬក៏ Windows Vista?......................
តែសូមសាកល្បង នូវ Khmer Unicode នេះម្តងមើល!!!
ពិតជាអ៊ែម!!!....

សូមកុំភ្លេច បញ្ចេញមតិ ផងណា!!!

របៀបផ្លាស់ប្តូរឈ្មោះ Blog នៅក្នុង Blogger.com

តើអ្នកមានបំណងចង់ផ្លាស់ប្តូរឈ្មោះ Blog របស់អ្នកដែលអ្នក ដាក់ដោយអចេតនា ឬមិនពេញចិត្តឬទេ?

សូមអានការណែនាំខាងក្រោមនេះ ហើយអនុវត្តដោយខ្លួនអ្នកផ្ទាល់...
  1. សូម Log ចូលទៅក្នុង Account របស់អ្នក នៅក្នុង Blogger.com
  2. សូមជ្រើសរើសយក​ Tab-Settings --> Publishing
  3. នៅត្រង់ Blog*Spot Address បង្ហាញពី គេហទំព័រនៃ Blog របស់អ្នកបច្ចុប្បន្ន ។ នៅត្រង់ចំណុចនេះ អ្នកអាចផ្លាស់ប្តូរ ឈ្នោះនៃប្លក់របស់អ្នកតាមចិត្តចង់បាន ដែលមិនទាន់មានអ្នកយកពីមុនមក
  4. បន្ទាប់មក សូមវាយពាក្យនៅត្រង់ Word Verification ចូលទៅក្នុងប្រអប់ឲ្យបានត្រឹមត្រូវ
  5. ចុងក្រោយ សូម ចុចលើ Button-SAVE SETTINGS ជាការស្រេច ។


Saturday, September 10, 2011

របៀបលាក់ Navigation Bar លើ Blogger (Hidding the Navigation Bar)

នៅពេលដែលយើងបង្កើត Account នៅលើ Blogger.com នោះតែងមាន Box មួយ ដែលគេឲ្យឈ្មោះថា "Navigation Bar" ដែលស្ថិតនៅផ្នែកខាងលើនៃ Blog ។

ដើម្បីលាក់ Box (Navigation Bar) ខាងលើនេះ អ្នកត្រូវធ្វើតាមលំនាំខាងក្រោម ដែលខ្ញុំបង្ហាញជាមួយនឹងរូបភាព ដើម្បីឲ្យលោកអ្នកទាំងអស់ងាយស្រួលយល់ ។



សូមអានដោយប្រុងប្រយ័ត្ន


ជំហានទី១៖ ត្រូវ Log ទៅប្លក់របស់លោកអ្នក នៅ Blogger.com ។​ បន្ទាប់មកលោកអ្នកត្រូវចូលទៅ កាន់ Tab "Design" រួចចុច Tab "Edit HTML"

ជំហានទី២៖ នៅពេលនេះ គឺជាជំហានដែលយើងត្រូវសរសេរកូដ ដើម្បីលាក់នូវ Navigation Bar របស់យើង ហើយចំណុចដែលត្រូវចាប់ធ្វើក្នុងជំហាននេះគឺ Download នូវ Template របស់ប្លក់យើង ដើម្បីការពារនូវរាល់ការ ច្រឡំលុប ឬខូចខាតនូវកូដដើម របស់ Blog ។ សូមចុចលើ ពាក្យ "Download Full Template" និងរក្សាទុកនៅកន្លែងណាមួយក្នុង Hard Drive លើកុំព្យូទ័រ ឬក្នុង USB Flash Drive  ដែលមាននៅរូបខាងក្រោម ។
បន្ទាប់ពី Download រួចរាល់ហើយ ត្រូវ ចាប់ផ្តើមសរសេរកូដ ហើយកូដនោះគឺ

#navbar-iframe
{
display: none !important;
}


កូដនេះគឺត្រូវឲ្យស្ថិត នៅចន្លោះ Tag <head> និង </head> (ឬក៏លោកអ្នកអាច រំកិលចុះមកក្រោម Scroll Down បន្តិច ដើម្បីរកទីតាំង ដាក់ឲ្យបានដូចកូដរបស់ខ្ញុំក៏បានដែរ)
ជំហានទី៣៖ បន្ទាប់ពីសរសេរកូដរួចរាល់ហើយ លោកអ្នកអាចធ្វើការ PREVIEW មើល ថាតើមាន ប្រសិទ្ធិភាពដែលឬអត់? បើ Navigation Bar បានលាក់ហើយ នោះលោកអ្នកអាចធ្វើការ Publish បាន​ ដោយចុចលើ SAVE TEMPLATE Button ។

ចុងក្រោយ ខ្ញុំសូមបញ្ជាក់ថា លោកអ្នកនឹងមិនមាន កន្លែង Sign In នៅលើ Blog របស់លោកអ្នកទៀតទេ ។ ដូច្នេះ យើងអាចចូលទៅ Sign In នៅឯ www.blogger.com

បើមានបញ្ហា សូមសរសេរ បញ្ចេញមតិ Comment នៅខាងក្រោមនេះ
សូមសំណាងល្អក្នុងការកែប្រែ Blog របស់អ្នក



Friday, September 9, 2011

របៀបផ្លាស់ប្តូរលំដាប់លំដោយ Post

How to change your post order in blogger

Blogger.Com គឺជា Website មួយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទាំងឡាយ បង្កើតនូវប្លក់ផ្ទាល់ខ្លួន សំរាប់ដាក់រូបភាព វីដេអូ ការពិពណ៌នា សំរាប់បុគ្គលនិមួយៗ។
ជាមួយនឹង Blogger.Com ពេលដែលយើង បង្កើតសារមួយរួចហើយ ត្រូវចងចាំថា ការបង្កើតសារ ថ្មីមួយផ្សេងទៀត នឹងមានទីតាំងនៅពីលើ សារចាស់នោះ ។ ដូចច្នេះហើយមានអ្នកប្រើប្រាស់ប្លក់ជាច្រើន បានសួរខ្ញុំអំពីបញ្ហានេះ ថាតើត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យប្លក់ដែលគាត់បាន Post មុន នៅពីលើវិញ ។
នេះជារបៀបផ្លាស់ប្តូរទីតាំងរបស់សារដែលយើងបានចុះរួចហើយ (Changing Post Order) ។ ហើយខាងក្រោមនេះមានការពិពណ៌នា ជាមួយនឹងរូបភាពងាយស្រួលក្នុងការយល់៖
១. ដំបូងត្រូវ Sign In ប្លក់របស់អ្នកនៅក្នុង www.blogger.com
២. សូមស្វែងរកពាក្យថា "Edit Post" ឬក៏ អាចចូលទៅ "Posting"-->"Edit Post"

៣. សូមជ្រើសរើស Post ណាមួយដែលអ្នកគិតថា ចង់ឲ្យនៅខាងលើគេវិញ (មើលក្នុងគំនូស ក្រហម រូមទី១)
៤. បន្ទាប់មកសូមស្វែងរកពាក្យ "Post Options" និង ចុចលើវា
៥. នៅក្នុង "Post date and time" --> "Set date and time"
៦. នេះជាដំណាក់កាលដែលត្រូវធ្វើការផ្លាស់ប្តូរ គឺ ត្រូវកែប្រែ កាលបរិច្ឆេទ ឬ ម៉ោងនៃ Post របស់អ្នក ។ ឧទាហរណ៍ កែពី "01/01/2011" ទៅជា "01/02/2011"  (ខែ/ថ្ងៃទី/ឆ្នាំ)។ ចំនែកឯម៉ោងក៏ដូចគ្នាដែរ ។ ឧទាហរណ៍ កែពី "2:00 AM" ទៅជា "2:01 AM" ។ ដោយមិនចាំបាច់ប៉ះពាល់ទៅលើអ្វីផ្សេងឡើយ ។

៧. បន្ទាប់មកទៀត ត្រូវចុចលើ Button "PUBLISH POST"
៨. ចុងក្រោយ សូមចុចទៅទំព័រដើមនៃប្លក់របស់អ្នក ដើម្បីមើលលទ្ធផល ដែលបានកែរួច ៕
សូមឲ្យបានសំរេចណា!!!