ការថតរូបជាសកម្មភាពមួយដែលអ្នកប្រើប្រាស់ smartphone តែងតែធ្វើ។ ភាគច្រើនអ្នកថតរូបតែងថតនៅពេលដែលមនុស្សនៅជុំវិញខ្លួនមិនដឹង ដើម្បីផ្តិតយកនូវកាយវិការមួយចំនួនដែលប្រកបដោយភាពកំប្លែងផ្សេង។ ចំពោះកាមេរ៉ារបស់ Galaxy Note គឺមានសំលេងថតដែលមិនអាចបិទបានដែលជាក្តីរំខាងយ៉ាងខ្លាំង។ ថ្ងៃនេះខ្ញុំសូមណែនាំពីរបៀបបិទសំលេងកាមេរ៉ា របស់ Galaxy Noteម្តង។ ដើម្បីបិទសំលេង យើងត្រូវអនុវត្តតាមជំហ៊ានខាងក្រោម ៖
- ទូរស័ព្ទត្រូវតែ root ហើយជាស្រេច
- មានកម្មវិធី root explorer ឬ ES Explorer (ឬកម្មវីធី root explorer ផ្សេងៗទៀត)
- បើកកម្មវិធី Root Explorer នៅក្នុងទូរស័ព្ទ
- ចូលទៅកាន់ថត “/system/media/audio/ui”
- ចុចប៊ូតុង mount r/w (សំរាប់កម្មវីធី root explorer)
- ស្វែងរក file មួយដែលមានឈ្មោះថា “Shutter_01.ogg”
- ប្តូរឈ្មោះ file នេះទៅ ជា “Shutter_01.ogg.off” ឬ “Shutter_01.ogg.backup”
- reboot ទូរស័ព្ទ នោះលោកអ្នកនឹងលែងមានសំលេងថតរូបហើយ