Monday, September 22, 2014

ដំណោះស្រាយ​ Error 3194 ពេល Restore iPhones ក្នុង iTunes

ខាងក្រោម​នេះ​ជាគន្លឹះ​ក្នុងការ​ដោះស្រាយ​ ដែល​លោកអ្នក​អាច​ដោះស្រាយ​ដោយ​ខ្លួន​ផ្ទាល់ មិនចាំបាច់​ចំណាយ​ប្រាក់​ទៅ​បង់​ឲ្យ​សេវា​ជួសជុស​ឡើយ ។ សូម​ណែនាំលោក​អ្នក​ពី​របៀប ជួសជុល​ Error 3194 នៅ​ពេល Restore iPhone ក្នុង iTunes ។
iTunes-Error-3194 sombokit
Error 3194 កើតឡើង​នៅពេល​ដែល​អ្នក​ប្រើ​ប្រាស់​កម្មវិធី​សម្រាប់​ Jailbreak ដើម្បី​ធ្វើការ​កែប្រែ iOS Devices របស់​អ្នក​ ។ នៅក្នុង​ដំណើរ​ការ Jailbreak iPhone ឬ iPad របស់​អ្នក​ចូលទៅកែប្រែ file មួយឈ្មោះថា​ hosts ដើម្បី​បិទ​ទំនាកទំនង​ជាមួយ Apple។  ដូចនេះ​នៅពេល​ក្រោយ​នៅពេល​ដែល​អ្នក​ចង់​ Update Version iOS, Backup​ ឬ Restore iOS របស់​អ្នក​​អាច​នឹងធ្វើឱ្យមាន​Error 3194 នេះកើតឡើង​ ។
ជាទូទៅ​ Error 3194 នេះ​កើតឡើង​នៅពេលដែល​មាន​បញ្ហា​ Connection រវាង client នឹង host server ក្នុង​ពេល​ដែល​អ្នក​កំពុងតែ Update iOS , Backup ឬ Restore ។ ក្នុង​ករណីនេះ​អ្នក​អាច​ចាប់ផ្តើមម្តងហើយម្តង​ទៀត​នៅពេល​ក្រោយ​វា​ក៏អាច​ដំណើរការ​ដូចដើមឡើងវិញផងដែរ ។

របៀប​ដោះស្រាយ​

  • សូមបិទ iTunes របស់​អ្នក​
  • ប្រសិន​ជាអ្នក​ប្រើ​ Macs សូម​ចូលទៅកាន់​ /etc/hosts ឬ អ្នក​ប្រើប្រាស់​ Windows សូមចូលទៅកាន់​ c:\windows\system32\drivers\etc\hosts
  • ហើយសូម​បើក file hosts ជាមួយ​ notepad ហើយ​ Copy “74.208.105.171 gs.apple.com“​ ចូលទៅក្នុង​file hosts ហើយ save
Error 3194 hosts file sombokit
  • សូម​ Connect iPhone ទៅនឹងកុំព្យូទ័ររបស់​អ្នក​ហើយ​ សូមបើក iTunes
  • សូម​ចូលទៅកាន់ DFU mode​ ដោយបិទទូរស័ព្ទ ហើយចុច​ Power Buttonឱ្យជាប់​ប្រហែល​ជា​១០ វិនាទីហើយលែងវិញ​ បន្ទាប់មក​ចុចលើ Home Button រហូតដល់​ iTunes ប្រាប់​ថា​ iPhone របស់​អ្នក​នៅក្នុង Recover Mode ។
  • ប្រើប្រាស់ iTunes ដើម្បី​ធ្វើការ Restore Feature តាម​ធម្មតា​ជាមួយ iPhone​របស់​អ្នក
  • រូច​ហើយចូល​ទៅកាន់ hosts file ដើម្បីលុប “74.208.105.171 gs.apple.com” ហើយ Save ៕

Source: sombokit