Sunday, June 26, 2011

ដោះស្រាយ Black screen ដែល​ជាប់ Windows Genuine នៅ​ក្នុង Windows XP

របៀបដោះ Black Screen ពី Windows XP (Solving the Black Screen in Windows XP)
  1. លុប​ File Wgatray.exe ពី c:\windows\System32 និង c:\windows\System32\Dllcach
  2. ដំណើរការ Run ហើយវាយពាក្យ Regedit
  3. ចូលទៅកាន់ទីតាំង HKEY_LOCAL_MACHINE\Software\Microsoft\Window NT\Current Version\Current Version\Winlogon\Notify
  4. លុប​ថត (Folder) ឈ្មោះ Wgalogon ចោល
  5. Restart Computer
កុំភ្លេច Comment ផងណា!

បរិវេណ



សាកលវិទ្យាល័យបាត់ដំបង មានអគារចំនួន២ គឺអគារថ្មី និង អគារចាស់ ដែលបានរៀបចំ យ៉ាងធំទូលាយ ។ ភាពទូលំទូលាយជាមួយនិងអគារសិក្សា (២០០០០ ម៉ែតការេ) ដែលផ្តល់នូវការសិក្សា ស្រាវជ្រាវ និង បរិដ្ឋានយ៉ាងល្អ ។ អគារដ៏ស្រស់ស្អាត​មានរបងជុំវិញ រួមជាមួយនិង កម្មវិធីសិក្សា និងស្រាវជ្រាវដ៏ងាយស្រួល លក្ខណៈបទដ្ឋានអន្តរជាតិ ។ បន្ថែមទៅលើបណ្ណាល័យសាធារណៈ ការសិក្សាសិល្បៈ កន្លែងសិក្សាស្រាវជ្រាវជាច្រើន និង បន្ទប់សិក្សាដ៏សំបូរបែប ។

Thursday, June 23, 2011

មណ្ឌល​ចិញ្ចឹម​ឈ្លើង


អ្វី​ដែល​យើង​បានឃើញ​នៅក្នុង​ដៃនេះ គឺជា​ឈ្លើង​ដែល​បាន​ចិញ្ចឹម គេ​បាន​បង្ហាត់​ពូជ​វា និង​ចិញ្ចឹម​វា​តាមបែប​លក្ខណៈ​ធម្មជាតិ ។​

នៅក្នុង​មណ្ឌល​មួយ​ដែល​មាន​ទំហំ​រហូតដល់ ២៥០០ ម​២ ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ការចិញ្ចឹម​ឈ្លើង ។ ឈ្លើង​ញី​ឈ្មោល ត្រូវបាន​គេ​ដាក់ឲ្យ​នៅក្នុងកែវ​គ្រប​ដោយ​កូន​កន្សែង ។​

ឈ្លើង​ជាង ៤០០ ប្រភេទ ត្រូវបាន​គេ​ដាក់​ចិញ្ចឹម​នៅទីនេះ គឺ​គ្រប់​ប្រ​ភេទ​នៃ​ឈ្លើង​ដែល​អ្នកវិទ្យាសាស្ត្រ​ស្គាល់ និង​អាច​រកបាន ។​

កែវ​ទាំង ៣ ដែល​យើង​ឃើញ​នេះ មាន​សុទ្ធតែ​ឈ្លើង​នៅក្នុង​នោះ គ្រប់​កែវ​ទាំងអស់​ត្រូវ​គ្រប​ដោយ​កូនកន្សែង​ពណ៌​ស និង​មាន​ចង្កៀង​បំភ្លឺ​គ្រប់​ទីកន្លែង​ពេញ​មួយ​ថ្ងៃ​តែម្តង ។​

ឈ្លើង​ជា​សត្វល្អិត​មួយ​ប្រភេទ ដែល​មិន​ចូល​ចិត្ត​នៅ​ស្ងៀម​តែ​មួយ​កន្លែង​ទេ ជារឿយៗ​វា​បាន​លូន​វា​ចេញ​តាម​មាត់​កែវ ។​

ឈ្លើង​ទាំងនេះ កំពុង​ប្រើ​មាត់​របស់​វា សម្រាប់​ទប់ខ្លួន​ជាប់​ទៅ​នឹង​កៀន​កែវ​ចិញ្ចឹម ។​

ឈ្លើង​ដែល​ត្រូវបាន​ផ្នែក​ពេទ្យ និង​អ្នកវិទ្យាសាស្ត្រ​និយម​យកមកប្រើ​ការធ្វើ​ការពិសោធ​ន៍ និង​សម្រាប់​ព្យាបាល​អ្នក​ជម្ងឺ មាន​ខ្លួន​បែប​អង្កន់ៗ​ចំនួន ១០២ អង្កន់ ក្រៅពីនោះ វា​នៅ​មាន​កន្តួល​បែប​ជាពកៗ​ជាច្រើន​ទៀត នៅតាម​ស្បែក​របស់​វា ។​

រូប​ឈ្លើង​ដែល​ពង្រីក​ធំ​

ឈ្លើង​ដែល​មាន​ពង​ពោះ​វា​ឡើង​ប៉ោង​ត្រង់​ផ្នែក​កណ្តាល​វា​នឹងត្រូវ​គេ​យក​ចេញ សម្រាប់​ឲ្យ​វា​កាច់​សំបុក​ភ្ញាស់​ពង​របស់​វា ។​

វិធី​ដែល​ឈ្លើង​ពង​និង​កូន​
​ ​- មេ​ឈ្លើង​ផើម ត្រូវបាន​បំបែក​និង​យក​ទៅ​ដាក់​នៅ​កន្លែង​មួយ​ឲ្យ​វា​កាច់​សំបុក ។​
​ ​- សំបុក​របស់​វា​មាន​លក្ខណៈ​ជា​ពពុះ ។​
​ ​- ក្នុង​សំបុក​នីមួយៗ មានកូន​ឈ្លើង​ជា​ច្រើន​ក្បាល​ក្នុងនោះ ។​
​ ​- ឈ្លើង​មួយ​ក្បាល​អាច​រស់​បាន​រហូត ៦ ឆ្នាំ ទើប​ងាប់ ។​
* បើ​ឈ្លើង​ទាម ឬ​ខាំ​ជាប់​ស្បែក យើង​បន្តក់​ទឹក​ក្រូចឆ្មា​ដាក់​ត្រង់​ទី​ដែល​វា​ខាំ និង​ធ្វើឲ្យ​វា​របេះ​ចេញ​ភ្លាមៗ ។​
* បើ​យើង​បន្តក់​ស្រា​មួយ​ដំណក់​លើ​សត្វ​ខ្ទួយ វា​នឹង​ទៅ​ជា​ឆ្កួត​វង្វេង​ទិច​ខ្លួន​ឯង​រហូត​ងាប់ ។​

Wednesday, June 22, 2011

ការដាំដំណាំគ្រប់ប្រភេទដោយប្រើជីធម្មជាតិ EM


Neary Khmer Association for Health and Vocational Training (NKA)



ការដាំដំណាំគ្រប់ប្រភេទដោយប្រើជីធម្មជាតិ EM៖
      បច្ចុប្បន្ននៅលើពិភពលោកគេកំពុងតែនាំគ្នាប្រើជីធម្មជាតិ EM ជាច្រើនឆ្នាំមកហើយ តែប្លែកអី្វប្រទេសកម្ពុជាយើងគឺនាំគ្នាផ្អើលប្រើជីគីមីទៅវិ។ ការប្រើថ្នាំសំលាប់សត្វល្អិត ថ្នាំកំចាត់ស្មៅ អរម៉ូន បាញ់លើដំណាំផ្សេងៗពីមួយឆ្នាំទៅមួយឆ្នាំច្រើនទៅៗ។ ផលិតផលដែលបានមកដោយសារការប្រើគីមី យើងបរិភោគទៅធើ្វអោយប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ដូចនេះយើងមិនគួរបរិភោគទេ ម្យ៉ាងវិញទៀតទីផ្សារក្រៅប្រទេសគេមិនត្រូវការកសិផលដែលប្រើគីមីព្រោះគេផ្តោតសំខាន់ទៅលើកសិកម្មធម្មជាតិ។
      ជីធម្មជាតិ EM ត្រូវបាននាំចូលមកស្រុកខែ្មរយើងនៅឆ្នាំ ២០០៤ ចាប់តាំងពីពេលនោះមកទល់នឹសព្វថ្ងៃនេះមានប្រជាពលរដ្ឋ ប្រជាកសិករខ្មែរយើងចំនួនប្រហែល ១៤,៣៨៦ នាក់ដែលមានទទួលនូវចំណេះដឹងពីវគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មអំពីជីធម្មជាតិ EM របស់សមាគម NKA ហើយយកទៅអនុវត្តន៍លើវិស័យកសិកម្មបានលទ្ធផលល្អ ហើយក៏មានប្រជាជនកម្ពុជាមួយចំនួនធំដែលមិនទាន់ស្គាល់ពីអត្ថប្រយោជន៍ដ៏ល្អរបស់ជីធម្មជាតិ EM នេះនៅឡើយ។ សមាគមសូមលើកយកផលប្រយោជន៍របស់ EM ចំពោះកសិកម្មផ្នែកដំណាំដាំដុះមកបង្ហាញជូនដូចខាងក្រោម៖
  1. ជួយកាត់បន្ថយជាតិអាស៊ីតឲ្យមានលក្ខណៈមធ្យមក្នុងដី និងទឹក
  2. ដោះស្រាយបញ្ហាសត្វល្អិតដែលជាសត្រូវ និងរោគរាតត្បាតផ្សេងៗរបស់ដំណាំ។
  3. ជួយធ្វើអោយដីផុសជក់ទឹក និងធ្វើឲ្យខ្យល់អាកាសឆ្លងកាត់ដីបានល្អ។
  4. ជួយរំលាយពពួកកម្ទេចកាកសំណល់ផ្សេងៗឲ្យក្លាយជាអាហាររបស់ដំណាំ ដែលវាអាចស្រូបយកបានដោយមិនចាំបាច់ខំប្រឹង (ដោយដំណាំមិនចាំបាច់ចំណាយកំលាំងធ្វើការច្រើន)។
  5. ជួយបង្កើនអរម៉ូនដំណាំដើម្បីឲ្យលូតលាស់ល្អហើយគុណភាពខ្ពស់។
  6. ជួយឲ្យផលដំណាំទាំងឡាយអាចរក្សាទុកបានយូរ ស្រួលក្នុងការដឹកជញ្ជូនផ្លូវឆ្ងាយ ដូចជាយកចេញទៅក្នុង និងក្រៅប្រទេស។
ខាងក្រោមនេះជាវិធិសាស្រ្តខ្លះៗក្នុងការដាំដំណាំគ្រប់ប្រភេទដោយប្រើ EM៖
ដំណាំស្រូវ

             


ការប្រើជីធម្មជាតិ EM លើដីស្រែដែលខូចរិចរិលដោយថ្នាំពុល, ជីគីមី និងការដុតបំផ្លាញ 
        ១. ក្រោយពេលច្រូត

  • រោយបូកាឈិ ៣៥០គ.ក្រ និង OF ថនិកសត្វ ២៥០គ.ក្រ ក្នុងមួយហិតា បាញ់មេ EM-FPE និង EM-5 ទាំងបីមុខសរុបអោយបាន ១លីត្រ ស្ករបរិសុទ្ធ ១លីត្រ លាយទឹក ៥០០ ទៅ ១០០០លីត្រ។
  • បើលាយទឹក ៥០០លីត្រក្នុងស្រែមានទឹកតិច បើលាយទឹក ១០០០លីត្រ មានន័យថាក្នុងស្រែគ្មានទឹក
  • ភ្ជួរពន្លប់ទុករយៈពេល ១៥ថ្ងៃ
. ក្រោយពេលច្រូត
  • ក្រោយ១៥ថ្ងៃប្រសិនបើមានដុះស្មៅច្រើនយើងភ្ជួររាស់ម្តងទៀតដើម្បីបំបាត់ស្មៅ រោយបូកាឈិ ២៥០គ.ក្រ និង OF ថនិកសត្វ ២៥០គ.ក្រ ហើយស្រោច EM-FPE និង EM-5 (១លីត្រ) ថែម EM បំបែក ១លីត្រ + ស្ករល្ងូអំពៅ ១លីត្រ ទាំងអស់ ៣លីត្រ លាយទឹក ៥០០លីត្រ ទៅ ១០០០លីត្រ។
  • ៧ថ្ងៃក្រោយមកយើងភ្ជួររាស់ និងរោយបូកាឈិ ២៥០គ.ក្រ និង OF ថនិកសត្វ ២៥០គ.ក្របាញ់ EM បំបែក១លីត្រ EM-FPE ១លីត្រ + ស្ករល្ងូ ១លីត្រ ធ្វើដូច្នេះដើម្បីអោយស្មៅទាំងនោះ ក្លាយទៅជាជី។
  • ៥ថ្ងៃក្រោយមកទៀតយើងចាប់ផ្តើមព្រោះ ស្ទូង ដាំ។
. ការត្រៀមគ្រាប់ពូជ
          ត្រូវជ្រើសរើសពូជស្រូវល្អ ធ្វើទៅតាមដំបន់កសិករនៅ។ យកមេ EM ១លីត្រលាយទឹក ៥០០លីត្រតាំ្រគ្រាប់ពូជទុករយៈពេល ៦ម៉ោងហើយប្រក្នុងស្បៃឬបាវរូចស្រោចទឹក EM រាល់ថ្ងៃរហូត គ្រាប់ពូជមានពន្លកសចេញមក ទើបយកទៅសំដិលអោយស្ងួតបន្តិចការពារសាបទៅដុំៗ។
. ការត្រៀមសាប
          ភ្ជួររាស់រូចរោយ OF ជីផ្អាប់ដី ២៥០គ.ក្រ ក្នុង១ហិចតា កៀរអោយស្មើល្អបាញ់ EM បំបែក + EM-FPE + ស្ករល្ងូអំពៅ ១លីត្រ ទាំងអស់ ៣លីត្រ លាយទឹក ១០០០លីត្រ បាញ់អោយសព្វចាមផ្តើមសាប រូចថែទាំរហូតគ្រប់អាយុ។
. ការត្រៀមស្ទូង
          រោយបូកាឈិ ៥០០គ.ក្រ EM-FPE និង OF អរម៉ូន លាយទឹក ៥០០លីត្របាញ់អោយសព្វ រួចភ្ជួររាស់ ចាប់ផ្តើមស្ទូងទៅតាមតំបន់របស់កសិកររស់នៅ។
បញ្ជាក់៖
  • ដាក់ OF អរម៉ូនដើម្បីអោយដុះរឹសបានល្អ
  • ដាក់ EM-FPE ដើម្បីជួយបណ្តេញសត្វល្អិត បង្កើនអតិសុខុមប្រាណក្នុងដី និងជាជីដ៏មានប្រសិទ្ធិភាព។
  • សំណាបមុខយកទៅស្ទូងត្រូវយកមេ EM ល១លីត្រលាយទឹក ២០០លីត្ររួចជ្រលក់ទើបយកទៅស្ទូងដើម្បីការពាររោគរាតត្បាតផ្សេងៗនៅក្នុងដី។
. ការថែរក្សា
  • ក្នុង១អាទិត្យម្តងបាញ់ EM-FPE ១លីត្រ លាយទឹក ៥០០លីត្រ ការពារសត្វល្អិតស៊ីបំផ្លាញ។
  • បើមានសត្វល្អិតស៊ីច្រើន បាញ់ EM-FPE ១លីត្រលាយទឹក៥០០លីត្រនៅអាទិត្យទីមួយ
  • បាញ់ EM-FPE ១លីត្រ + EM-5 ១លីត្រ លាយទឹក១០០០លីត្រ នៅអាទិត្យទីពីរ ធ្វើទាំងពីរជំហ៊ាននេះរហូតអស់សត្វល្អិត។
  • ស្រូវចាប់ផ្តើមផើមយើងបាញ់មេ EM, EM-FPE និង OF អរម៉ូន សរុប ៣លីត្រលាយទឹក ១៥០០លីត្រ បាញ់រៀងរាល់អាទិត្យ ដើម្បីអោយដើមស្រូវរឹងមាំហើយគ្រាប់ស្រូវច្រើនមិនសូវស្កក (បើប្រើ EM បំបែកគ្រាប់ស្រូវមិនសូវល្អដូចប្រើមេ EM)។​ ...។ល។

ការប្រើជីធម្មជាតិ EM លើដីស្រែដែលល្អឬធ្លាប់ប្រើជីធម្មជាតិ EM
. ក្រោយច្រូត
  • រោយបូកាឈិ ២០០គ.ក្រ និង OF ថនិកសត្វ ២០០គ.ក្រ ក្នុងមួយហិចតា បា្ញញ់មេ EM EM-FPE និង EM-5 ទាំងបីមុខសរុបអោយបាន ១លីត្រ + ជាមួយស្ករល្ងូអំពៅ១លីត្រ លាយទឹក ១៥០០លីត្រ។
  • ភ្ជួរពន្លប់ទុករយៈពេល៧ថ្ងៃ
. ការត្រៀមដីសាប
          ភ្ជួររាស់រួច រោយ OF ជីផ្អាប់ដី ២០០គ.ក្រក្នុង១ហិចតា កៀរអោយស្មើរបាញ់ EM បំបែក EM-FPE និងស្ករល្ងូអំពៅ មួយមុខ ១លីត្រលាយទឹក ១០០០លីត្រ បាញ់អោយសព្វចាប់ផ្តើមសាប។
. ការត្រៀមស្តូង
          រោយបូកាឈិ ២០០គ.ក្រ បា្ញញ់ EM-FPE និង OF អរម៉ូន លាយជាមួយទឹក ១០០០លីត្រ ភ្ជួររាស់រួច ចាប់ផ្តើមស្ទូង។ សំណាបមុនយកទៅស្ទូងត្រូវយកមេ EM ​១លីត្រលាយទឹក ២០០លីត្រជ្រលក់ទើបយក ទៅស្ទូងដើម្បីការពាររោគរាតត្បាតផ្សេងៗនៅក្នុងដី។
. ការថែរក្សា
  • ក្នុងមួយអាទិត្យម្តងបាញ់ EM-FPE ១លីត្រ លាយទឹក៥០០លីត្រ
  • បើមានសត្វល្អិតស៊ីច្រើនបាញ់ EM-FPE និង OF អរម៉ូនសរុប៣លីត្រ លាយទឹក១០០០លីត្រ នៅអាទិត្យទី២ ធ្វើទាំងពីរជំហាននេះរហូតអស់សត្វល្ងិត។
  • ស្រូវចាប់ផ្តើមផើមយើងបាញ់មេ EM EM-FPE និង OF អរម៉ូនសរុប៣លីត្រ លាយទឹក ១៥០០លីត្រ រៀងរាល់អាទិត្យដើម្បីអោយដើមស្រូវរឹងមាំហើយគ្រាប់ស្រូវច្រើនមិនសូវស្កក (បើប្រើ EM បំបែកគ្រាប់ស្រូវមិនសូវល្អដូចប្រើ មេ EM ទេ)។
. សំគាល់
  • ប្រសិនបើគុម្ពស្រូវខ្លះមិនធំធាត់ដូចគេឯងយើងអាចប្រើ កាបូឈិ ឬOF ថនិកសត្វរោយក្បែរគុម្ពនោះ។
  • ពេលយើងប្រើជីទឹកម្តងបរិមាណប្រហែល ១០លីត្រក្នុង១ហិចតា
  • ជីស្ងួតសរុបមួយរដូវប្រើអស់ប្រហែល ១តោន ក្នុង១ហិចតា ឬ១០០ក្រាមក្នុង១ម៉ែត្រការ៉េ។ ...។ល។

ការប្រើជីធម្មជាតិ EM លើដំណាំបន្លែ
 . ការត្រៀមគ្រាប់ពូជ
          រយៈពេលដំបូងយើងត្រូវជ្រើសរើសគ្រាប់ពូជណាដែលអាចដាំបន្តទៀតបាន។ គ្រាប់ពូជនៅតាមទីផ្សារយើងដាំបានតែមួយលើក បើដាំបន្តទៀតមិនល្ងទេ។ មុនយកគ្រាប់ពូជទៅដាំ ឬសាបយើងយកគ្រាប់ពូជមកត្រាំមេ EM/100L ប្រហែល ៣០នាទីទើបសាប ឬដាំ។
. ការត្រៀមរងបន្លែ
          កាប់រងជារាងតូអក្សរ V រួចដាក់លាមកសត្វ រុក្ខជាតិស្រស់ ឬកាកសំណល់ផ្សេៗរោយកាបូឈិ និង OF ថនិកសត្វ ២ក្តាប់ក្នុង១ម៉ែត្រការ៉េ ហើយស្រោច EM-FPE មេ EM និងស្ករល្ងូអំពៅ 1/500L ហើយពន្លប់ដីលើករងកំពស់ ២០ស.ម ទៅ ២៥ស.ម ទទឹង ៨០ស.ម ទៅ ១២០ស.ម បណ្តោយតាមតំរូវការ។ បន្ទាប់មកទៀតរោយបូកាឈិ និង OF ថនិកសត្វ២ក្តាប់ក្នុង១ម៉ែតការ៉េ រួចគ្របចំបើងហើយស្រោច EM-FPE ផ្អាប់ទុក ៧ថ្ងៃអាចដាំបាន។ ក្នុងរយៈពេល៧ថ្ងៃយើងស្រោចទឹកធម្មតារាល់ថ្ងៃ ឬទឹក EM-FPE កាន់តែល្អ។
. ការថែរក្សា
          ពេលដាំរួចហើយស្រោចទឹក EM-FPE ប្រសិនបើសត្វល្អិតច្រើនប្រើ EM5 + Sper EM5 ប្រើដូចនេះ ហើយមិនសូវ បានផលយើងអាចបន្ដែមមើមរំដេងចាស់ៗ ស្លឹកថ្នាំជក់ ម្ទេសទុំ និងស្លឹកគ្រៃ កិនអោយម៉ដ្ឋត្រាំទឹក ៣ម៉ោងយកទឹកមកស្រាច ធ្វើបែបនេះរហូតសត្វល្អិតចង្រៃលែងមាន។ ពេដំណាំជិតចេញ ផ្លែផ្កា ទើបប្រើ OF អរម៉ូនសរីរាង្គ ធ្វើបែបនេះរហូតដល់ពេល ប្រមូលផល។ ...។ល។
ការប្រើជីធម្មជាតិ EM លើដំណាំហូបផៃ្ល 
ជាទូទៅមុខនឹងដាំយើងត្រូវត្រៀមរន្តៅដាំ យើងមិនបាច់ភ្ជួរក៏បានដែរ តែករណីលើកលែងចំពោះដីចំការមាន ស្មៅដុះច្រើនយើងត្រូវការកំចាត់ស្មៅអាចត្រូវភ្ជួរច្រើនដង។
. ការត្រៀមរន្តៅដាំមានៈ
  1. ជីករន្តៅដាំប្រវែង ៥០សម x ៥០សម យ៉ាងតិច ឬ ១ម x ១ម x ១ម
  2. ដាក់រុក្ខជាតិស្រស់ ឬចំបើង ឬស្មៅ ឬលាមកសត្វហើយដាក់ជីបូកាឈិ ២ក្តាប់យ៉ាងតិចហើយស្រោច EM, EM-5, EM-FPE & OF អរម៉ូនសរីរាង្គ និងកាកស្ករល្ងូអំពៅ ១លីត្រ លាយជាមួយទឹក ៥០០លីត្រ ហើយពន្លប់ដី។
  3. រោបូកាឈិ២ក្តាបទៀតគ្រប់ចំបើងរួចស្រោច EM, EM-FPE, OF អរម៉ូនសរីរាង្គ និងស្ករល្ងូរអំពៅ ទុក៧ថ្ងៃអាចដាំបាន។
  4. យកដំណាំមកដាក់ក្នុងរន្តៅហើយគ្របចំបើងនៅគល់ស្រោច EM, EM-FPE, OF អរម៉ូនសរីរាង្គ និងស្ករល្ងូអំពៅ ១លីត្រលាយទឹក ៥០០លីត្រ។ ពេលដំារូចហើយគ្របចំបើងនៅគល់ ស្រោច EM-FPE ប្រសិនមានសត្វល្អិតច្រើន ប្រើ EM-5 + Super EM-5 ពេលដំណាំជិតចេញ ផ្លែផ្កា ទើបប្រើ OF អរម៉ូនសរីរាង្គ ធ្វើដូចនេះរហូតដល់ពេប្រមូលផល។
. ការមើលថែដំណាំហូបផ្លែ
  1. ក្រោយប្រមូលផលរួចកាត់តុបតែងមែកយបូកាឈិ និង OF ថនិកសត្វស្រោច EM-FPE (ទាំងស្លឹក ដើម គល់)
  2. ក្រោយលាស់ត្រួយខ្ខីហើយស្លឹកខ្ខីលាស់ជិតចាស់រោយបូកាឈិ និងOF ថនិកសត្វស្រច EM-FPE
  3. មុនចេញផ្កា រោយបូកាឈិ និងស្រោច EM FPE & OF អរម៉ូនសរីរាង្គ
  4. ផ្លែធំរោយ OF ថនិកសត្វស្រោច EM FPE & OF អរម៉ូនសរីរាង្គ ...។ល។



 
ដំណាំបន្ថែម 

         
ការប្រើជីធម្មជាតិ EM លើដំណាំបន្លែ
. ការត្រៀមគ្រាប់ពូជ
          រយៈពេលដំបូងយើងត្រូវជ្រើសរើសគ្រាប់ពូជណាដែលអាចដាំបន្តទៀតបាន។ គ្រាប់ពូជនៅតាមទីផ្សារយើងដាំបានតែមួយលើក បើដាំបន្តទៀតមិនល្ងទេ។ មុនយកគ្រាប់ពូជទៅដាំ ឬសាបយើងយកគ្រាប់ពូជមកត្រាំមេ EM/100L ប្រហែល ៣០នាទីទើបសាប ឬដាំ។
. ការត្រៀមរងបន្លែ
          កាប់រងជារាងតូអក្សរ V រួចដាក់លាមកសត្វ រុក្ខជាតិស្រស់ ឬកាកសំណល់ផ្សេៗរោយកាបូឈិ និង OF ថនិកសត្វ ២ក្តាប់ក្នុង១ម៉ែត្រការ៉េ ហើយស្រោច EM-FPE មេ EM និងស្ករល្ងូអំពៅ 1/500L ហើយពន្លប់ដីលើករងកំពស់ ២០ស.ម ទៅ ២៥ស.ម ទទឹង ៨០ស.ម ទៅ ១២០ស.ម បណ្តោយតាមតំរូវការ។ បន្ទាប់មកទៀតរោយបូកាឈិ និង OF ថនិកសត្វ២ក្តាប់ក្នុង១ម៉ែតការ៉េ រួចគ្របចំបើងហើយស្រោច EM-FPE ផ្អាប់ទុក ៧ថ្ងៃអាចដាំបាន។ ក្នុងរយៈពេល៧ថ្ងៃយើងស្រោចទឹកធម្មតារាល់ថ្ងៃ ឬទឹក EM-FPE កាន់តែល្អ។
. ការថែរក្សា
          ពេលដាំរួចហើយស្រោចទឹក EM-FPE ប្រសិនបើសត្វល្អិតច្រើនប្រើ EM5 + Sper EM5 ប្រើដូចនេះ ហើយមិនសូវ បានផលយើងអាចបន្ដែមមើមរំដេងចាស់ៗ ស្លឹកថ្នាំជក់ ម្ទេសទុំ និងស្លឹកគ្រៃ កិនអោយម៉ដ្ឋត្រាំទឹក ៣ម៉ោងយកទឹកមកស្រាច ធ្វើបែបនេះរហូតសត្វល្អិតចង្រៃលែងមាន។ ពេដំណាំជិតចេញ ផ្លែផ្កា ទើបប្រើ OF អរម៉ូនសរីរាង្គ ធ្វើបែបនេះរហូតដល់ពេល ប្រមូលផល។ ...។ល។

ដំណាំហូបផ្លែ
         
ការប្រើជីធម្មជាតិ EM លើដំណាំហូបផៃ្ល
      ជាទូទៅមុខនឹងដាំយើងត្រូវត្រៀមរន្តៅដាំ យើងមិនបាច់ភ្ជួរក៏បានដែរ តែករណីលើកលែងចំពោះដីចំការមាន ស្មៅដុះច្រើនយើងត្រូវការកំចាត់ស្មៅ អាចត្រូវភ្ជួរច្រើនដង។

. ការត្រៀមរន្តៅដាំមានៈ
  1. ជីករន្តៅដាំប្រវែង ៥០សម x ៥០សម យ៉ាងតិច ឬ ១ម x ១ម x ១ម
  2. ដាក់រុក្ខជាតិស្រស់ ឬចំបើង ឬស្មៅ ឬលាមកសត្វហើយដាក់ជីបូកាឈិ ២ក្តាប់យ៉ាងតិចហើយស្រោច EM, EM-5, EM-FPE & OF អរម៉ូនសរីរាង្គ និងកាកស្ករល្ងូអំពៅ ១លីត្រ លាយជាមួយទឹក ៥០០លីត្រ ហើយពន្លប់ដី។
  3. រោបូកាឈិ២ក្តាបទៀតគ្រប់ចំបើងរួចស្រោច EM, EM-FPE, OF អរម៉ូនសរីរាង្គ និងស្ករល្ងូរអំពៅ ទុក៧ថ្ងៃអាចដាំបាន។
  4. យកដំណាំមកដាក់ក្នុងរន្តៅហើយគ្របចំបើងនៅគល់ស្រោច EM, EM-FPE, OF អរម៉ូនសរីរាង្គ និងស្ករល្ងូអំពៅ ១លីត្រលាយទឹក ៥០០លីត្រ។ ពេលដំារូចហើយគ្របចំបើងនៅគល់ ស្រោច EM-FPE ប្រសិនមានសត្វល្អិតច្រើន ប្រើ EM-5 + Super EM-5 ពេលដំណាំជិតចេញ ផ្លែផ្កា ទើបប្រើ OF អរម៉ូនសរីរាង្គ ធ្វើដូចនេះរហូតដល់ពេប្រមូលផល។
. ការមើលថែដំណាំហូបផ្លែ
  1. ក្រោយប្រមូលផលរួចកាត់តុបតែងមែកយបូកាឈិ និង OF ថនិកសត្វស្រោច EM-FPE (ទាំងស្លឹក ដើម គល់)
  2. ក្រោយលាស់ត្រួយខ្ខីហើយស្លឹកខ្ខីលាស់ជិតចាស់រោយបូកាឈិ និងOF ថនិកសត្វស្រច EM-FPE
  3. មុនចេញផ្កា រោយបូកាឈិ និងស្រោច EM FPE & OF អរម៉ូនសរីរាង្គ
  4. ផ្លែធំរោយ OF ថនិកសត្វស្រោច EM FPE & OF អរម៉ូនសរីរាង្គ

...។ល។

Monday, June 20, 2011