Saturday, April 13, 2013

វិធិ​បិទ​សំលេង​កាមេរ៉ា​របស់ Galaxy Note


galaxy noteការ​ថតរូប​ជា​សកម្មភាព​មួយ​ដែល​អ្នក​ប្រើប្រាស់ smartphone តែ​ងតែធ្វើ។ ភាគ​ច្រើន​អ្នក​ថត​រូប​តែង​ថត​នៅ​ពេល​ដែល​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​មិន​ដឹង ដើម្បី​ផ្តិត​យក​នូវកាយវិការ​មួយ​ចំនួន​ដែល​ប្រកប​ដោយ​ភាព​កំប្លែង​ផ្សេង។ ចំពោះ​កាមេរ៉ា​របស់ Galaxy Note គឺ​មាន​សំលេង​ថត​ដែល​មិន​អាច​បិទ​បានដែល​ជា​ក្តី​រំខាង​យ៉ាង​ខ្លាំង។ ថ្ងៃ​នេះ​ខ្ញុំ​សូម​ណែនាំ​ពីរបៀប​បិទ​សំលេងកាមេរ៉ា របស់ Galaxy Noteម្តង។ ដើម្បី​បិទ​សំលេង​ យើង​ត្រូវ​អនុវត្ត​តាម​ជំហ៊ាន​ខាង​ក្រោម ៖
  1. ទូរស័ព្ទ​ត្រូវ​តែ​ root ហើយ​ជាស្រេច
  2. មាន​កម្មវិធី root explorer  ឬ ES Explorer (ឬកម្មវីធី root explorer ផ្សេងៗ​ទៀត)
  3. បើក​កម្មវិធី Root Explorer នៅ​ក្នុង​ទូរស័ព្ទ
  4. ចូល​ទៅកាន់​ថត “/system/media/audio/ui”
  5. ចុច​ប៊ូតុង mount r/w (សំរាប់​កម្មវីធី root explorer)
  6. ស្វែង​រក file មួយ​ដែល​មាន​ឈ្មោះ​ថា “Shutter_01.ogg”
  7. ប្តូរ​ឈ្មោះ​ file នេះ​ទៅ ជា  “Shutter_01.ogg.off” ឬ “Shutter_01.ogg.backup”
  8. reboot ទូរស័ព្ទ នោះ​លោក​អ្នក​នឹង​លែង​មាន​សំលេង​ថត​រូប​ហើយ
www.cambodroid.com

No comments:

Post a Comment