Thursday, June 23, 2011

មណ្ឌល​ចិញ្ចឹម​ឈ្លើង


អ្វី​ដែល​យើង​បានឃើញ​នៅក្នុង​ដៃនេះ គឺជា​ឈ្លើង​ដែល​បាន​ចិញ្ចឹម គេ​បាន​បង្ហាត់​ពូជ​វា និង​ចិញ្ចឹម​វា​តាមបែប​លក្ខណៈ​ធម្មជាតិ ។​

នៅក្នុង​មណ្ឌល​មួយ​ដែល​មាន​ទំហំ​រហូតដល់ ២៥០០ ម​២ ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ការចិញ្ចឹម​ឈ្លើង ។ ឈ្លើង​ញី​ឈ្មោល ត្រូវបាន​គេ​ដាក់ឲ្យ​នៅក្នុងកែវ​គ្រប​ដោយ​កូន​កន្សែង ។​

ឈ្លើង​ជាង ៤០០ ប្រភេទ ត្រូវបាន​គេ​ដាក់​ចិញ្ចឹម​នៅទីនេះ គឺ​គ្រប់​ប្រ​ភេទ​នៃ​ឈ្លើង​ដែល​អ្នកវិទ្យាសាស្ត្រ​ស្គាល់ និង​អាច​រកបាន ។​

កែវ​ទាំង ៣ ដែល​យើង​ឃើញ​នេះ មាន​សុទ្ធតែ​ឈ្លើង​នៅក្នុង​នោះ គ្រប់​កែវ​ទាំងអស់​ត្រូវ​គ្រប​ដោយ​កូនកន្សែង​ពណ៌​ស និង​មាន​ចង្កៀង​បំភ្លឺ​គ្រប់​ទីកន្លែង​ពេញ​មួយ​ថ្ងៃ​តែម្តង ។​

ឈ្លើង​ជា​សត្វល្អិត​មួយ​ប្រភេទ ដែល​មិន​ចូល​ចិត្ត​នៅ​ស្ងៀម​តែ​មួយ​កន្លែង​ទេ ជារឿយៗ​វា​បាន​លូន​វា​ចេញ​តាម​មាត់​កែវ ។​

ឈ្លើង​ទាំងនេះ កំពុង​ប្រើ​មាត់​របស់​វា សម្រាប់​ទប់ខ្លួន​ជាប់​ទៅ​នឹង​កៀន​កែវ​ចិញ្ចឹម ។​

ឈ្លើង​ដែល​ត្រូវបាន​ផ្នែក​ពេទ្យ និង​អ្នកវិទ្យាសាស្ត្រ​និយម​យកមកប្រើ​ការធ្វើ​ការពិសោធ​ន៍ និង​សម្រាប់​ព្យាបាល​អ្នក​ជម្ងឺ មាន​ខ្លួន​បែប​អង្កន់ៗ​ចំនួន ១០២ អង្កន់ ក្រៅពីនោះ វា​នៅ​មាន​កន្តួល​បែប​ជាពកៗ​ជាច្រើន​ទៀត នៅតាម​ស្បែក​របស់​វា ។​

រូប​ឈ្លើង​ដែល​ពង្រីក​ធំ​

ឈ្លើង​ដែល​មាន​ពង​ពោះ​វា​ឡើង​ប៉ោង​ត្រង់​ផ្នែក​កណ្តាល​វា​នឹងត្រូវ​គេ​យក​ចេញ សម្រាប់​ឲ្យ​វា​កាច់​សំបុក​ភ្ញាស់​ពង​របស់​វា ។​

វិធី​ដែល​ឈ្លើង​ពង​និង​កូន​
​ ​- មេ​ឈ្លើង​ផើម ត្រូវបាន​បំបែក​និង​យក​ទៅ​ដាក់​នៅ​កន្លែង​មួយ​ឲ្យ​វា​កាច់​សំបុក ។​
​ ​- សំបុក​របស់​វា​មាន​លក្ខណៈ​ជា​ពពុះ ។​
​ ​- ក្នុង​សំបុក​នីមួយៗ មានកូន​ឈ្លើង​ជា​ច្រើន​ក្បាល​ក្នុងនោះ ។​
​ ​- ឈ្លើង​មួយ​ក្បាល​អាច​រស់​បាន​រហូត ៦ ឆ្នាំ ទើប​ងាប់ ។​
* បើ​ឈ្លើង​ទាម ឬ​ខាំ​ជាប់​ស្បែក យើង​បន្តក់​ទឹក​ក្រូចឆ្មា​ដាក់​ត្រង់​ទី​ដែល​វា​ខាំ និង​ធ្វើឲ្យ​វា​របេះ​ចេញ​ភ្លាមៗ ។​
* បើ​យើង​បន្តក់​ស្រា​មួយ​ដំណក់​លើ​សត្វ​ខ្ទួយ វា​នឹង​ទៅ​ជា​ឆ្កួត​វង្វេង​ទិច​ខ្លួន​ឯង​រហូត​ងាប់ ។​

1 comment: