Friday, September 9, 2011

របៀបផ្លាស់ប្តូរលំដាប់លំដោយ Post

How to change your post order in blogger

Blogger.Com គឺជា Website មួយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទាំងឡាយ បង្កើតនូវប្លក់ផ្ទាល់ខ្លួន សំរាប់ដាក់រូបភាព វីដេអូ ការពិពណ៌នា សំរាប់បុគ្គលនិមួយៗ។
ជាមួយនឹង Blogger.Com ពេលដែលយើង បង្កើតសារមួយរួចហើយ ត្រូវចងចាំថា ការបង្កើតសារ ថ្មីមួយផ្សេងទៀត នឹងមានទីតាំងនៅពីលើ សារចាស់នោះ ។ ដូចច្នេះហើយមានអ្នកប្រើប្រាស់ប្លក់ជាច្រើន បានសួរខ្ញុំអំពីបញ្ហានេះ ថាតើត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យប្លក់ដែលគាត់បាន Post មុន នៅពីលើវិញ ។
នេះជារបៀបផ្លាស់ប្តូរទីតាំងរបស់សារដែលយើងបានចុះរួចហើយ (Changing Post Order) ។ ហើយខាងក្រោមនេះមានការពិពណ៌នា ជាមួយនឹងរូបភាពងាយស្រួលក្នុងការយល់៖
១. ដំបូងត្រូវ Sign In ប្លក់របស់អ្នកនៅក្នុង www.blogger.com
២. សូមស្វែងរកពាក្យថា "Edit Post" ឬក៏ អាចចូលទៅ "Posting"-->"Edit Post"

៣. សូមជ្រើសរើស Post ណាមួយដែលអ្នកគិតថា ចង់ឲ្យនៅខាងលើគេវិញ (មើលក្នុងគំនូស ក្រហម រូមទី១)
៤. បន្ទាប់មកសូមស្វែងរកពាក្យ "Post Options" និង ចុចលើវា
៥. នៅក្នុង "Post date and time" --> "Set date and time"
៦. នេះជាដំណាក់កាលដែលត្រូវធ្វើការផ្លាស់ប្តូរ គឺ ត្រូវកែប្រែ កាលបរិច្ឆេទ ឬ ម៉ោងនៃ Post របស់អ្នក ។ ឧទាហរណ៍ កែពី "01/01/2011" ទៅជា "01/02/2011"  (ខែ/ថ្ងៃទី/ឆ្នាំ)។ ចំនែកឯម៉ោងក៏ដូចគ្នាដែរ ។ ឧទាហរណ៍ កែពី "2:00 AM" ទៅជា "2:01 AM" ។ ដោយមិនចាំបាច់ប៉ះពាល់ទៅលើអ្វីផ្សេងឡើយ ។

៧. បន្ទាប់មកទៀត ត្រូវចុចលើ Button "PUBLISH POST"
៨. ចុងក្រោយ សូមចុចទៅទំព័រដើមនៃប្លក់របស់អ្នក ដើម្បីមើលលទ្ធផល ដែលបានកែរួច ៕
សូមឲ្យបានសំរេចណា!!!

No comments:

Post a Comment