Saturday, September 10, 2011

របៀបលាក់ Navigation Bar លើ Blogger (Hidding the Navigation Bar)

នៅពេលដែលយើងបង្កើត Account នៅលើ Blogger.com នោះតែងមាន Box មួយ ដែលគេឲ្យឈ្មោះថា "Navigation Bar" ដែលស្ថិតនៅផ្នែកខាងលើនៃ Blog ។

ដើម្បីលាក់ Box (Navigation Bar) ខាងលើនេះ អ្នកត្រូវធ្វើតាមលំនាំខាងក្រោម ដែលខ្ញុំបង្ហាញជាមួយនឹងរូបភាព ដើម្បីឲ្យលោកអ្នកទាំងអស់ងាយស្រួលយល់ ។



សូមអានដោយប្រុងប្រយ័ត្ន


ជំហានទី១៖ ត្រូវ Log ទៅប្លក់របស់លោកអ្នក នៅ Blogger.com ។​ បន្ទាប់មកលោកអ្នកត្រូវចូលទៅ កាន់ Tab "Design" រួចចុច Tab "Edit HTML"

ជំហានទី២៖ នៅពេលនេះ គឺជាជំហានដែលយើងត្រូវសរសេរកូដ ដើម្បីលាក់នូវ Navigation Bar របស់យើង ហើយចំណុចដែលត្រូវចាប់ធ្វើក្នុងជំហាននេះគឺ Download នូវ Template របស់ប្លក់យើង ដើម្បីការពារនូវរាល់ការ ច្រឡំលុប ឬខូចខាតនូវកូដដើម របស់ Blog ។ សូមចុចលើ ពាក្យ "Download Full Template" និងរក្សាទុកនៅកន្លែងណាមួយក្នុង Hard Drive លើកុំព្យូទ័រ ឬក្នុង USB Flash Drive  ដែលមាននៅរូបខាងក្រោម ។
បន្ទាប់ពី Download រួចរាល់ហើយ ត្រូវ ចាប់ផ្តើមសរសេរកូដ ហើយកូដនោះគឺ

#navbar-iframe
{
display: none !important;
}


កូដនេះគឺត្រូវឲ្យស្ថិត នៅចន្លោះ Tag <head> និង </head> (ឬក៏លោកអ្នកអាច រំកិលចុះមកក្រោម Scroll Down បន្តិច ដើម្បីរកទីតាំង ដាក់ឲ្យបានដូចកូដរបស់ខ្ញុំក៏បានដែរ)
ជំហានទី៣៖ បន្ទាប់ពីសរសេរកូដរួចរាល់ហើយ លោកអ្នកអាចធ្វើការ PREVIEW មើល ថាតើមាន ប្រសិទ្ធិភាពដែលឬអត់? បើ Navigation Bar បានលាក់ហើយ នោះលោកអ្នកអាចធ្វើការ Publish បាន​ ដោយចុចលើ SAVE TEMPLATE Button ។

ចុងក្រោយ ខ្ញុំសូមបញ្ជាក់ថា លោកអ្នកនឹងមិនមាន កន្លែង Sign In នៅលើ Blog របស់លោកអ្នកទៀតទេ ។ ដូច្នេះ យើងអាចចូលទៅ Sign In នៅឯ www.blogger.com

បើមានបញ្ហា សូមសរសេរ បញ្ចេញមតិ Comment នៅខាងក្រោមនេះ
សូមសំណាងល្អក្នុងការកែប្រែ Blog របស់អ្នក



2 comments:

  1. Thanks Yamin, it's helpful... can u tell me more about how to customize header and put animation image like yours... thanks for good post.

    Chantra,

    ReplyDelete
  2. thank u nas friend.i see hery...and i can do it now. no naiva bar te....

    ReplyDelete