Friday, July 15, 2011

របៀបប្តូរ Blog’s icon

Website’s Icon គឺជារូបសញ្ញាមួយដែលអាចឲ្យម្ចាស់ ឬអ្នកគ្រប់គ្រងដាក់បានសំរាប់ជាទីសំគាល់ និងលំអសំរាប់ Website នោះឯង។ Website’s Icon គេអាចរចនាបានជាឈ្មោះ ឬ រូបផ្ទាល់ខ្លួន ឬសញ្ញាណាមួយក៏បាន ។ វាស្ថិតនៅខាង ឆ្វេងនៃ Address Text​ ដែលជាធម្មតាវាបង្ហាញ ជាអក្សរ B

ចំណែកឯនៅលើ Blogger.com បច្ចុប្បន្ន អនុញ្ញាតឲ្យអ្នកប្រើប្រាស់ទាំងឡាយ អាចផ្លាស់ប្តូរនូវ Icon របស់ប្លក់ របស់គេនិមួយៗបានយ៉ាងងាយស្រួល ដែលជាទូទៅ នៅពេលបង្កើត Account នៅលើBlogger.com រួចហើយតាមរយៈ Script មួយ បាន Update ដោយ Blogger.com
ដូចដែលអ្នកបានឃើញនៅលើ Blog របស់ខ្ញុំនេះស្រាប់ហើយ គឺអ្នកអាចដាក់រូបអ្វីក៏បានដែរ។ អ្នកអាចទាញយក Icons ពី វែបសាយផ្សេងៗ ឬក៏ អ្នកអាចរចនាដោយខ្លួនឯងបាន ។

សំរាប់ការផ្លាស់ប្តូរនោះគឺធ្វើដូចតទៅ៖
ទី១»» ត្រូវ Log In / Sign In ទៅកាន់ Blog របស់អ្នក ដោយប្រើប្រាស់ Gmail, Email Address របស់អ្នក
ទី២»» ត្រូវចុចលើ Tap Design នោះអ្នកនឹងឃើញមាន Favicon ដូចរូបខាងក្រោម
 
ទី៣»» ត្រូវចុចលើពាក្យ Edit ដែលនៅក្បែរ ពាក្យ Favicon នោះ
ទី៤»» ត្រូវ Browse រក ទីតាំងរបស់ Icon ដែលនៅលើ Hard Drive របស់អ្នក 

ចំណាំ៖ រាល់ទំហំរបស់ Icon និមួយៗ មាន 16px × 16px , 32px × 32px , 64px × 64px ,…. ប៉ុន្តែទំហំដែល Browser ភាគច្រើនស្គាល់គឺ 16px × 16px ។ ដូច្នេះខ្ញុំសូមប្រាប់ថា អ្នកគួរតែរចនា ឬទាញយក Icon ណា ដែលមានទំហំ 16px × 16px ទើបងាយស្រួល ។

ទី៥»» ចុច SAVE ជាការស្រេច ។

សំរាប់ Icon របស់ Blog ខ្ញុំគឺមិនបានប្រើប្រាស់តាម Script របស់ Blogger.com ទេ គឺខ្ញុំបានប្រើប្រាស់កូដ ផ្ទាល់ខ្លួនខ្ញុំវិញ ។
សូមសំណាងល្អក្នុងការកែប្រែ Blog របស់អ្នក។

No comments:

Post a Comment